បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lucas Vázquez នឹងចុះកុងត្រាថ្មីជាមួយកក្លឹប Real Madrid រហូតដល់ខែមិថុនា ឆ្នាំ២០២៥។
គាត់នឹងមិនមានផែនការក្នុងការចាកចេញដោយគ្មានតម្លៃខ្លួន ហើយ Lucas ចង់បន្តស្នាក់នៅក្លឹប Real Madrid ដោយគាត់បានច្រានចោលនៅសំណើរផ្សេងទៀតដើម្បីបន្តស្នាក់នៅទីនេះ។ ការប្រជុំចុងក្រោយនឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះ ហើយជាពេលដែលត្រូវពិនិត្យមើលកុងត្រា ហើយនឹងចុះហត្ថលេខា ដូចទៅនឹងកីឡាករ Modric ផងដែរ។ បន្ទាប់ពីរដូវកាលដ៏អស្ចារ្យមួយកីឡាករ Vázquez ក៏បន្តស្នាក់នៅក្លឹប Real Madrid ទៀត៕