បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa បាននិយាយព្រមព្រៀងគ្នាជាមួយនឹងក្លឹប Luton ក្នុងការចុះហត្ថលេខាយកកីឡាករ Ross Barkley។
សម្រាប់តម្លៃផ្ទេរដែលក្លឹបទាំង ២បានយល់ព្រមនោះ គឺប្រមាណ ៥លានផោន។ ផ្នែកចុងក្រោយដែលត្រូវការ គឺការធ្វើតេស្តសុខភាព និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់កីឡាករ ដែលត្រូវបានគេរំពឹងទុកថានឹងរួចរាល់នៅខែកក្កដា៕