បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បាននឹងបន្តធ្វើការលើការផ្ទេរយកខ្សែការពារស្តាំ Emerson Royal ដែលជាជម្រើសដ៏រឹងមាំជាមួយនឹង Tiago Santos។
ក្នុងនោះត្រូវបានគេដឹងថា Emerson ចង់ផ្ទេរចេញ ហើយគាត់ចង់ទៅចូលរួមជាមួយនឹងក្លឹប Milan ដោយមិនមានបញ្ហានោះទេចំពោះលក្ខខណ្ឌផ្ទាល់ខ្លួន។ ក្លឹប Tottenham ចង់បានតម្លៃ ២០លានអឺរ៉ូពីការលក់កីឡាករ Emerson៕