បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប FC Barcelona កំពុងព្យាយាមរកដំណោះស្រាយទាក់ទងនឹងការផ្ទេរកីឡាករ Joao Cancelo ខណៈលោក Hansi Flick ចង់ឱ្យគាត់នៅ Barca។
ពួកគេកំពុងគិតអំពីការបន្តខ្ចីជើងគាត់ជាថ្មីម្តងទៀត។ ការពិភាក្សាត្រូវបានកំណត់ពេលវេលារួចរាល់។ កុងត្រារបស់ Joao Cancelon ជាមួយក្លឹប ManCity មានសុពលភាពដល់ឆ្នាំ ២០២៧៕