បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Bayern លោក Max Eberl បានជម្រុញអោយមានការផ្ទេរកីឡាករ Xavi Simons ខណៈគាត់ក៏ជាមនុស្សម្នាក់ដែលចុះហត្ថលេខាយក Simons កាលគាត់នៅក្លឹប RB Leipzig ហើយគាត់មានការជឿជាក់យ៉ាងខ្លាំងពិភាក្សាជាមួយកីឡាករ។
ក្លឹប Bayern ក៏ចាប់អារម្មណ៍ទៅលើកិច្ចព្រមព្រៀងក្នុងការខ្ចីជើងដែរ ខណៈខាងក្លឹប PSG មិនមានគម្រោងក្នុងការលក់កីឡាករ Xavi នោះទេ។ ខាងក្លឹប RB Leipzig និងក្លឹបផ្សេងទៀតក៏ជម្រុញការផ្ទេរគាត់ដែរ៕