ក្លឹប ២នៅ Saudi Pro League ចាប់អារម្មណ៍ចង់បាន Casemiro

បរទេស៖ ក្លឹប Manchester United អាចនឹងលក់កីឡាករ Casemiro ខណៈមានក្លឹប២នៅ Saudi Pro League បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចំណាយយ៉ាងច្រើនក្នុងការផ្ទេរយកខ្សែបម្រើរូបនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Caught Offside បានអោយដឹងថាក្លឹប Al-Nassr បានកំពុងនាំមុខក្នុងការផ្ទេរកីឡាករ Casemiro ហើយបានរៀបចំនៅសំណើរដែលមានតម្លៃ ៩០-១០០លានអឺរ៉ូសម្រាប់ផ្ទេរយកខ្សែបម្រើសញ្ជាតិប្រេស៊ីល។ ក្លឹបមួយផ្សេងទៀតគឺ Al-Hilal ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ដោយបញ្ជាក់ពីតម្រូវការខ្ពស់សម្រាប់ខ្សែបម្រើជើងចាស់៕

Previous articleMbappe និយាយអំពីអារម្មណ៍ ក្នុងការផ្ទេរទៅកាន់ Real Madrid
Next articleក្លឹបនៅ Saudi Pro League ត្រៀមធ្វើរឿងនេះ ដើម្បីអោយអ្នកចាំទី Becker ព្រមផ្ទេរ