បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea មានផែនការណ៍ក្នុងការបន្តធ្វើការជាមួយនឹងអ្នកចាំទី Robert Sánchez។
លោក Ben Roberts ត្រូវបានតែងតាំងជាប្រធានផ្នែកអ្នកចាំទីសកល ដែលជាកត្តាមួយបន្ថែមទៀតដើម្បីរក្សា Sanchez ។ លោក Enzo Maresca ក៏បានប្រាប់ទៅកាន់ក្លឹប Chelsea ថាគាត់រីករាយក្នុងការចាប់ផ្តើមធ្វើការជាមួយកីឡាករ Sánchez ដូចដែលបានបង្ហាញកាលពីពេលកន្លងមក៕