លោក Arne Slot ចាប់អារម្មណ៍ខ្សែបម្រើស្លាបរបស់ក្លឹប Newcastle

បរទេស៖ នេះបើយោងតាមកាសែត The Telegraph បានអោយដឹងថាក្លឹប Newcastle United គ្រោងលក់ខ្សែបម្រើស្លាបវ័យរបស់ពួកគេ កីឡាករ Yankuba Minteh បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីក្លឹបផ្សេងកំឡុងពេលលេងខ្ចីជើងនៅក្លឹប ​Feyenoord។

Scouting Yankuba Minteh – Newcastle's apparent addition!

លោក Arne Slot អ្នកចាត់ការថ្មីក្លឹប Liverpool ដែលជាអតីតអ្នកចាត់ការក្លឹប Feyenoord បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Minteh។ លោក Slot បានដឹងអំពីសមត្ថភាពរបស់កីឡាកររូបនេះ ដែលអាចជាគោលដៅដ៏ល្អរបស់ក្លឹប​ Liverpool។ មិនមែនមានតែក្លឹបនៅអង់គ្លេសដែលចង់បានគាត់នោះទេ ប៉ុន្តែក៏មានក្លឹបនៅប្រទេសអ៊ីតាលី និងអាឡឺម៉ង់បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ខណៈកីឡាករ Minteh មានការរីកចម្រើនយ៉ាងខ្លាំង។ ក្លឹបសារិកាព្រៃ ពិចារណាក្នុងការទាមទារនៅតម្លៃប្រមាណ ៤០លានផោនសម្រាប់កីឡាករ Minteh៕

Previous articleប្អូនប្រុសរបស់កីឡាករ Kylian Mbappe ក៏គ្រោងចាកចេញពី PSG ហើយទៅចូលរួមជាមួយនឹងក្លឹប…!
Next articleLiverpool ចាប់អារម្មណ៍ទៅលើកីឡាកររបស់ក្លឹប Midtjylland ដែលមានតម្លៃ ១០លានដុល្លារ