Liverpool សម្រេចចិត្តដាក់លក់កីឡាកររូបនេះក្នុងតម្លៃ ៧៥លានអឺរ៉ូ

បរទេស៖ ក្លឹប Liverpool បានរាយការណ៍អំពីការចែកផ្លូវជាមួយនឹងកីឡាករ Luis Diaz នៅរដូវក្តៅនេះ ហើយពួកគេត្រូវទំលាក់នៅតម្លៃខ្លួនរបស់កីឡាករសញ្ជាតិកូឡុំប៊ី ខណៈកំពុងមានការចាប់អារម្មណ៍ពីក្លឹប Barcelona។

នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាហង្សក្រហមបានកាត់បន្ថយតម្លៃស្នើសុំរបស់ពួកគេសម្រាប់កូឡុំប៊ីមកត្រឹម ៧៥លានអឺរ៉ូ ដែលតម្លៃនេះនៅតែមិនអាចទៅរួចសម្រាប់ក្លឹប Barcelona ដដែរ ខណៈពួកគេកំពុងជួបនឹងបញ្ហាហិរញ្ញវត្ថុ។ ក្លឹបយក្សនៅកាតាឡាន់មួយនេះ ត្រូវតែលក់កីឡាករចេញពីក្រុមរបស់ខ្លួន ប្រសិនជាពួកគេចង់មានសកម្មភាពក្នុងទីផ្សារដោះដូរខាងមុខ ជាពិសេសសម្រាប់ការផ្ទេរយកកីឡាករ Diaz៕

Previous articleMan Utd ជម្រុញការផ្ទេរយកខ្សែការពារ Yoro ព្រោះតែក្លាយក្លឹបមួយនេះដណ្តើមយក
Next articleNewcastle ដាក់សំណើរផ្ទេរយកអ្នកចាំទីរបស់ក្លឹប Burnley