កីឡាករ Griezmann បង្ហើអំពីអនាគត!! ក្រោយមានក្លឹបនៅ Premier League និង MLS ចាប់អារម្មណ៍

បរទេស៖ កីឡាករជម្រើសជាបារាំងដែលបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលកន្លងមកជាមួយនឹងក្លឹប Atletico Madrid ដោយស៊ុតបញ្ចូលទីបាន ២៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៨ដង ក្នុងការបង្ហាញខ្លួន ៤៨ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករ Griezmann ទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបនៅ Premier League និង MLS ខណៈដែលគាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ១៥លានអឺរ៉ូនៅក្នុងកិច្ចព្រមព្រៀងរបស់គាត់។

កុងត្រារបស់កីឡាករ Griezmann ជាមួយក្លឹប Atletico មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការចាប់អារម្មណ៍លើម្ចាស់ជើងឯក World Cup 2018 ក្លឹបកំពុងពិចារណាលើការបន្តកុងត្រាថ្មីអោយគាត់អាចស្នាក់នៅ Wanda Metropolitano។

Antoine Griezmann of Atletico Madrid applauds

ក្នុងអំឡុងពេលបោះជំរុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងនាពេលថ្មីៗនេះ កីឡាករ Griezmann បានបង្ហាញពីបំណងរបស់គាត់ក្នុងការបន្តនៅ Atletico បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបនៅអង់គ្លេស និងអាមេរិកក៏ដោយ។

កីឡាករ Griezmann បាននិយាយថា៖ “ខ្ញុំចង់បន្តស្នាក់នៅក្លឹប Atletico។ ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីត្រលប់មកវិញ និងត្រូវបានទទួលយក។ ខ្ញុំសុខសប្បាយនៅទីនោះ សម្រាប់ខ្ញុំ វាគឺជាប្រភពនៃមោទនភាព ហើយខ្ញុំចង់ឱ្យវាក្លាយជាក្លឹបចុងក្រោយរបស់ខ្ញុំនៅអឺរ៉ុប”។

សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់បំផុតមួយរបស់កីឡាករ Griezmann ក្នុងរដូវកាលនេះគឺក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ក្លឹប Atletico ។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Supercopa de Espana គាត់បានរកគ្រាប់បាល់ទី ១៧៤ របស់គាត់សម្រាប់ក្លឹបទល់នឹងគូប្រជែងក្លឹប Real Madrid ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះអនុញ្ញាតឱ្យគាត់យកឈ្នះលើវីរៈបុរស Luis Aragones ដែលនេះជាស្នាដៃដែលកីឡាករ Griezmann ចាត់ទុកដោយមោទនភាព និងការគោរពដ៏ធំធេង។

Antoine Griezmann Atletico Madrid 2023-24

ភាពទាក់ទាញនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស គួបផ្សំនឹងសមត្ថភាពហិរញ្ញវត្ថុរបស់ក្លិបរបស់ខ្លួន បង្ហាញពីសំណើដ៏គួរឱ្យទាក់ទាញមួយ។ លើសពីនេះទៀត ទម្រង់រីកចម្រើនរបស់ MLS អាចផ្តល់ឱ្យគាត់នូវការប្រកួតប្រជែងថ្មី និងគួរឱ្យរំភើប ដែលវានឹងពិបាកសម្រាប់ Griezmann ក្នុងការបដិសេធ។យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ គាត់នៅតែផ្តោតលើភារកិច្ចរបស់គាត់ជាមួយក្រុមជម្រើសជាតិបារាំង និងការប្តេជ្ញាចិត្តបន្តស្នាក់នៅរាជធានីអេស្ប៉ាញ៕

Previous articleEverton បង្ហើបតម្លៃកីឡាករ Branthwaite ទៅកាន់ក្លឹប Man Utd
Next articleកីឡាករ Kvaratskhelia បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅបារាំង