បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester City កំពុងសម្លឹងមើលការផ្តល់នៅប្រាក់រង្វាន់សម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ បន្ទាបព៉ីរដូវកាលដ៏ល្អបំផុតមួយនៃអាជីពរបស់គាត់មកទល់នឹងពេលនេះ ហើយខាងក្លឹបគ្រោងនឹងតម្លើងប្រាក់ឈ្នួលរបស់គាត់ពី ២០០០០០ផោនក្នុងមួយសប្តាហ៍ អោយឡើងទៅស្មើរនឹងប្រាក់ឈ្នួលរបស់កីឡាករ Erling Haaland និង Kevin De Bruyne ដែលទទួលបាន ៣៧៥០០០ផោនក្នុងមួយសប្តាហ៍។ ពួកគេបានបន្ថែមថា ពួកគេនឹងសម្លឹងមើលការចុះកិច្ចសន្យាថ្មីជាមួយកីឡាករ Foden និងភ្នាក់ងាររបស់គាត់ អោយបានមុនការចាប់ផ្តើមនៅរដូវកាលថ្មី ដើម្បីអាចបញ្ចៀសនៅការផ្ទេរកីឡាកររូបនេះដោយក្លឹប Real Madrid។
រដូវកាលដ៏ល្អមួយរបស់កីឡាករ Foden គឺគាត់បានស៊ុតបញ្ចូលទីបាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ និងជួយអោយក្លឹប Man City លើកពាន Premier League ចំនួន ៤រដូវកាលជាប់គ្នា។ កីឡាករសញ្ជាតិអង់គ្លេសនេះ ត្រូវបានជាប់ឈ្មោះជា Premier League និង FWA Player of the Year ហើយក៏ទទួលបានមេដាយចំនួន ៦នៅលីគរួចហើយ ដែលបានធ្វើអោយគាត់ក្លាយជាកីឡាករដែលមានទេពកោសល្យល្អបំផុតក្នុងមួយជំនាន់របស់គាត់។
កីឡាករ Foden ដែលទើបតែមានអាយុ ២៤ឆ្នាំកាលពីខែមុន បានឈ្នះពានរង្វាន់ចំនួន ១៥ រួចហើយក្នុងអំឡុងពេលគាត់ចាប់ផ្តើមអាជីពរហូតមកដល់ពេលនេះ។
ឥឡូវនេះ កីឡាករ Foden ត្រូវប្រើប្រាស់នៅទម្រង់លេងដ៏ល្អរបស់គាត់ក្នុងការលេអោយក្រុមជ្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro ២០២៤។ ក្រុមលោក Gareth Southgate បានបញ្ចប់ការប្រកួតកម្ដៅសាច់ដុំរបស់ពួកគេជាមួយនឹងការបរាជ័យ ១ទល់នឹង០ ដ៏ខកចិត្តលើអ៊ីស្លង់កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ ក្នុងនាមជាក្រុមដែលមានឪកាសឈ្នះពាន Euro ២០២៤៕