កីឡាករ Joshua Zirkzee អាចនឹងច្រានចោលការផ្ទេរទៅ Arsenal និង Man Utd!

បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Joshua Zirkzee របស់ក្លឹប Bologna កំពុងមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Manchester United និង Arsenal ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែវាហាក់ដូចជាភាគីទាំងពីរអាចនឹងបាត់បង់កីឡាករវ័យ ២៣ឆ្នាំដែលមានលក្ខខណ្ឌផ្តាច់កុងត្រា ៤០លានអឺរ៉ូ។

នេះបើយោងតាមការចេញផ្សាយរបស់ Teamtalk បានអោយដឹងថាកីឡាករមានបំណង់ចង់ផ្ទេរទៅកាន់ក្លឹប AC Milan ហើយបានយល់ព្រមនៅលក្ខនៃកុងត្រារយៈពេល ៥ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ៤.៥លានអឺរ៉ូក្នុងមួយរដូវកាល៕

Previous articleMan Utd ចេញមកប្រជែងនឹង Spurs ក្នុងការផ្ទេរយកកីឡាកររបស់​ Crystal Palace
Next articleកីឡាករ Wirtz បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបយក្សនៅ La Liga