បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus និងក្លឹប Aston Villa គ្រោងនឹងជួបពិភាក្សាម្តងទៀតអំពីការកីឡាករ Douglas Luiz នៅថ្ងៃបន្ទាប់។
មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងកើតឡើង គឺការបន្ថែមនៅកីឡាករម្នាក់ទៅអោយក្លឹប Aston Villa ឫក៏… មិនមានឪកាសតែម្តង។ ក្នុងនោះជឿជាក់ថាកីឡាករ Samuel Iling Jr ត្រូវបានលើកយកមកពីភាក្សាដោយចាប់ទុកជាជម្រើសមួយ ហើយក្នុងនោះកីឡាករ Weston McKennie ក៏ជាជម្រើសមួយផ្សេងទៀតផងដែរ៕