អ្នកចាំទី Wojciech Szczesny កាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ Saudi Pro League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងបន្ថែមទៀតជុំវិញរឿងរបស់អ្នកចាំទី Wojciech Szczesny ផ្ទេរទៅកាន់ Al Nassr។

សំណើរត្រូវបានពិភាក្សាទៅលើកុងត្រារយៈពេល ២ឆ្នាំសម្រាប់អ្នកចាំទីប៉ូឡូញ ដោយចាត់ទុកគាត់ជាគោលដៅអាទិភាព។ កីឡាករ Szczesny បើកការចរចាជាមួយ Al Nassr ខណៈដែលកិច្ចព្រមព្រៀងកំពុងចរចា។ ក្លឹប Juventus រីករាយក្នុងការលក់ Szczesny ខណៈពួកគេបានចុះហត្ថលេខាយកអ្នកចាំទី Di Gregorio៕

Previous articleChelsea បញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួនចំពោះកីឡាករ Levi Colwill
Next articleDe Jong ត្រូវដកចេញពីក្រុមជម្រើសហូឡង់ភ្លាមៗ ដោយសារតែបញ្ហានេះ