Gallagher បង្ហាញអារម្មណ៍ បន្ទាប់ពីក្លាយជាកីឡាករដែល Chelsea នឹងយកទៅប្តូរយកកីឡាករផ្សេង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Conor Gallagher បច្ចុប្បន្នមិនពាក់ព័ន្ធនឹងការពិភាក្សារវាងក្លឹប Chelsea និង Aston Villa សម្រាប់ការផ្ទេរកីឡាករ Jhon Durán។

កីឡាករ Conor Gallagher ចង់ផ្តោលើការប្រកួត Euro ហើយបន្ទាប់មកគាត់នឹងសម្រេចចិត្តអំពីអនាគតគាត់នៅពេលក្រោយ ខណៈគាត់នៅតែសប្បាយចិត្តនៅក្លឹប Chelsea។ កិច្ចព្រមព្រៀងរបស់កីឡាករ Jhon Durán នឹងក្លាយជាការដោះដូរជាមួយនឹងកីឡាករម្នាក់ផ្សេងទៀត ដូចដែលបានបង្ហាញកាលពីម្សិលមិញ៕

Previous articleJeremie Frimpong បញ្ជាក់ជុំវិញពាក្យចចាមអារ៉ាមជាមួយនឹងក្លឹបយក្សនៅអេស្ប៉ាញ
Next articleចំណង់មិត្តភាពរវាង Antony និង Ten Hag បានធ្លាក់ដល់ចំនុចអាក្រក់មួយ