បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter Milan បានព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងអ្នកចាំទី Josep Martínez សញ្ជាតិអេស្ប៉ាញ។
ការពិភាក្សាកំពុងស្ថិតនៅក្នុងភាពជឿនលឿនរវាងក្លឹប ជាមួយនឹងសំណើរដែលមានតម្លៃ ១០លានអឺរ៉ូ បូកនឹងកន្លែងម្នាក់ផ្សេងទៀត។ កីឡាករ Oristanio, Satriano, Pio Esposito និង Zanotti គឺស្ថិតនៅក្នុងកីឡាករដែលនឹងយកមកពិភាក្សាក្នុងការប្តូរជាមួយអ្នកចាំទីរបស់ក្លឹប Genoa៕