ខ្សែបម្រើ Lovro Majer ទទួលបានចំណាប់អារម្មណ៍ពីក្លឹបធំៗនៅអង់គ្លេស

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Liverpool កំពុងតាមមើលទៅលើខ្សែបម្រើសញ្ជាតិក្រូអាត Lovro Majer ហើយអាចនឹងចុះកុងត្រាយកគាត់នៅរដូវក្តៅនេះ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះកំពុងលេងនៅ Rennes ដោយបង្ហាញខ្លួនបាន ៣៧ដង នៅគ្រប់កម្មវិធី។ តាមប្រភពដដែរបន្ថែមថា Majer អាចនឹងត្រូវលក់មិនក្រោម ៣០លានផោននោះទេ ដោយក្នុងនោះ Arsenal ក៏ចាប់អារម្មណ៍កីឡាកររូបនេះដែរ៕

Previous articleក្លឹបនៅអង់គ្លេសមួយនេះ ចង់បានខ្សែការពារស្តាំ Hakimi
Next articleBayern ចង់បាន Kai Havertz ទៅជំនួសកន្លែងកីឡាកររូបនេះ