ទាំង Real Madrid និង Al Ittihad កំពុងតែរង់ចាំចម្លើយរបស់ Nacho

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្ទេរកីឡាករ Nacho ទៅកាន់ក្លឹប Al Ittihad នៅអារ៉ាប៊ីសាអូឌីត នៅមិនទាន់បញ្ចប់នោះទេ ដោយសារមានបញ្ហាមួយចំនួន។

ថ្វីបើមានការចរចាលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំក៏ដោយ ក៏កុងត្រារបស់កីឡាករ Nacho នៅមិនទាន់បោះត្រា ឫក៏អនុញ្ញាតនោះទេ… បញ្ហានៅតែមានសម្រាប់កីឡាករ Nacho និងក្លឹប Real Madrid ខណៈនេះខាក្លឹប Real Madrid កំពុងរង់ចាំការសម្រេចចិត្តចុងក្រោយរបស់ប្រធានក្រុមរូបនេះនៅប៉ុន្មានថ្ងៃខាងមុខទៀត។

កុងត្រារបស់ Nacho ជាមួយនឹងក្លឹប​ Real Madrid នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែវាអាស្រ័យទៅលើគាត់ថាចង់ស្នាក់នៅ Real បន្ត ឫក៏ចាកចេញ។ ទោះបីជាក្នុងករណីណាក៏ដោយ ក៏កីឡាករ Nacho មិនពីចារណាសំណើរនៅក្នុងតំបន់អឺរ៉ុបនោះទេ ដោយសារតែគាត់មានការគោរពចំពោះក្លឹប Real Madrid៕

Previous articleសំណើរលើកទី២ ត្រូវបានបដិសេធជាថ្មី!! តែក្លឹប Bayern នៅរក្សាជំហរដដែរ
Next articleBayern គ្រោងផ្តល់កុងត្រាអោយកីឡាករសំខាន់ ២រូបនេះ