បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Theo Hernandez បាននិយាយអំពីអនាគតរបស់គាត់ថា៖ “ឥឡូវនេះខ្ញុំផ្តោត 100% លើព្រឹត្តិការណ៍ Euro។ មិនថាខ្ញុំនឹងនៅ Milan ឬចាកចេញទេ យើងនឹងដឹងពីរឿងនេះបន្ទាប់មក”។
បច្ចុប្បន្ន ក្លឹប AC Milan មិនបានទទួលបានសំណើរណាមួយសម្រាប់កីឡាករ Theo បើទោះបីមានការទាក់ទងជាមួយក្លឹប Bayern ក៏ដោយ។ Zlatan Ibrahimović ក៏បាននិយាយផងដែរថា “គាត់ស្នាក់នៅ” កាលពីប៉ុន្មានថ្ងៃមុន៕