Roma ខិតជិតក្នុងការផ្ទេរយកខ្សែការពារស្តាំរបស់ក្លឹប Levante

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma កាន់តែខិតជិតក្នុងការឈានដល់កិច្ចព្រមព្រៀងសម្រាប់ការផ្ទេរយកកីឡាករ Buba Sangaré ពីក្លឹប Levante នៅក្នុងពេលឆាប់ៗនេះ។

May be an image of 2 people, people playing soccer, people playing football and text

ខ្សែការពារស្តាំកើតឆ្នាំ២០០៧ បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ហើយក្លឹបឥលូវនេះបានឈានដល់ដំណាក់កាលចុងក្រោយនៃការផ្ទេរ។ គ្រួសារ Friedkin ដែលជាប្រធានក្លឹប AS Roma មានការជឿជាក់លើទេពកោសល្យកីឡាករវ័យក្មេង Sangaré ហើយគាត់នឹងក្លាយជាកីឡាករបន្ទាប់ដែលនឹងមកចូលរួមជាមួយនឹងក្លឹប AS Roma៕

Previous articleកីឡាករ Yamal បានបំបែកកំណត់នៅ Euro ២០២៤ ក្រោយការបង្ហាញខ្លួនអោយអេស្ប៉ាញយប់មិញ
Next articleRonaldinho ធ្វើការរិះគន់ចំៗ ចំពោះក្រុមជម្រើសជាតិប្រេស៊ីលនាពេលបច្ចុប្បន្ន