បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លឹប Wolves និងជម្រើសជាតិប្រេស៊ីលកីឡាករ Matheus Cunha បាននិយាយអំពីអនាគតរបស់គាត់ ចំពេលមានពាក្យចចាមអារ៉ាមថានឹងចូលរួមជាមួយ Manchester United នៅរដូវក្តៅនេះ។
ខណៈពេលដែលនិយាយទៅកាន់មិត្តម្នាក់អំពីអនាគតរបស់គាត់ កីឡាករវ័យ ២៥ឆ្នាំរូបនេះបាននិយាយថា៖ “អ្នកដឹងទេថាវាជាកិត្តិយសដែលឈ្មោះរបស់អ្នកត្រូវបានផ្សាភ្ជាប់ទៅកាន់ក្លឹបធំដូចជា Manchester United។ វាគឺជាក្លឹបធំួយនៅក្នុងពិភពលោក។ ប៉ុន្តែខ្ញុំរីករាយនៅក្លឹប Wolverhampton។ ប្រសិនជាខ្ញុំមានសំណាង់ល្អ ខ្ញុំអាចលេងបានល្អនៅរដូវកាលផ្សេងទៀត។ ប៉ុន្តែទីផ្សារវាបើកចំហ ហើយអ្នកមិនដែលដឹងអ្វីមុននោះទេ”៕