Di Maria នៅមិនទាន់ព្រមព្រៀងជាមួយក្លឹបនៅអាមេរិកនោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាវីរបុរសអាហ្សង់ទីន Angel Di Maria មិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងក្នុងការទៅចូលរួមជាមួយនឹងក្លឹប Inter Miami នៅ MLS ដោយគ្មានតម្លៃខ្លួននោះទេ។

តាមប្រភពដដែរបានអោយដឹងថាមានការចាប់អារម្មណ៍កាលពីសប្តាហ៍មុន ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយ ឫក៏ឈានដល់ដំណាក់បញ្ចប់នៃការចរចានោះទេ។ កីឡាករ Angel Di Maria នៅដល់កុងត្រាជាមួយនឹងក្លឹប Benfica ដល់ថ្ងៃទី៣០ ខែមិថុនា៕

Previous articleBayern នៅតែចង់បានខ្សែការពារ Leverkusen មកពង្រឹងតំបន់ខាងក្រោមរបស់ខ្លួន
Next articleលោក De Zerbi ត្រៀមខ្លួនទៅដឹកនាំក្លឹបថ្មីនៅលីគបារាំង