បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMTALK បានអោយដឹងថាគ្រូបង្វឹករបស់ក្លឹប Manchester United លោក Erik ten Hag បានស្នើសុំឱ្យក្លឹបចុះហត្ថលេខាលើកីឡាករ Leny Yoro របស់ក្លឹប Lille នៅក្នុងរដូវក្តៅនេះ។
ក្លឹបអធិរាជស Real Madrid ក៏មានការកោតសរសើរទៅលើកីឡាកររូបនេះអស់រយៈពេលជាយូរមកហើយ ប៉ុន្តែពួកគាត់មិនទាន់អាចធ្វើការសម្រេចចិត្តចំពោះការផ្ទេរបាន ដោយសារត្រូវរង់ចាំនៅចម្លើយរបស់ Nacho ថាព្រមស្នាក់នៅបន្ត ឫក៏ចាកចេញ៕