បរទេស៖ នេះបើយោងតាមការចេញផ្សាយ Isabel Pacheco បានឱ្យដឹងថាក្លឹប Atletico Madrid ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Chelsea និងជម្រើសជាតិអង់គ្លេសកីឡាករ Conor Gallagher នៅរដូវក្តៅ។
គួរបញ្ជាក់ថាអនាគតរបស់តារាសញ្ជាតិអង់គ្លេសនៅកីឡដ្ឋាន Stamford Bridge បានក្លាយជាប្រធានបទនៅក្នុងពេលបច្ចុប្បន្ននេះ ខណៈដែលក្រុមតោខៀវនឹងត្រូវលក់កីឡាករមួយចំនួននៅរដូវក្តៅនេះ ដើម្បីអនុវត្តតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League៕