ច្បាស់ហើយ! ថា Mbappe នឹងបន្តជួយក្រុមជម្រើសបារាំង ​ឫអត់? ក្រោយបាក់ក្តោងច្រមុះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសហព័ន្ធបាល់ទាត់បារាំងបានចេញសេចក្តីថ្លែងការណ៍ស្តីអំពីស្ថានភាពរបួសរបស់កីឡាករ Kylian Mbappe ថា៖

“កីឡាករ Kylian Mbappe បានវិលត្រលប់មកកាន់ជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំងវិញកាលពីយប់មិញ បន្ទាប់ពីបានធ្វើតេស្តរបួសហើយ។ Mbappe បានបាក់ក្តោងច្រមុះអំឡុងពេលប្រកួតតង់ទី២ ជាមួយនឹងក្រុម​អូទ្រីស កាលពីថ្ងៃថ្ងៃច័ន្ទនៅក្នុងទីក្រុង Düsseldorf។ កីឡាករ Kylian នឹង​ទទួល​បាន​ការ​ព្យាបាល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​គាត់​នឹង​មិន​ធ្វើការ​វះកាត់នាពេលឆាប់ៗនេះទេ។ របាំងមុខនឹងត្រូវធ្វើឡើងសម្រាប់កីឡាករ Mbappe ដូច្នេះគាត់អាចត្រលប់មកវិញបន្ទាប់ពីធ្វើការព្យាបាល”៕

Previous articleក្លឹបមួយនេះ បានសាកសួរអំពីលក្ខខណ្ឌផ្ទេរកីឡាករ Robin Gosens ហើយ
Next articleInter Milan កំពុងជម្រុញការផ្ទេរយកកីឡាករសំខាន់ម្នាក់ពីក្លឹប Genoa