បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Ajax កំពុងជម្រុញការចុះហត្ថលេខាលើកីឡាករ Pablo Rosario ដែលត្រូវចាប់ទុកថាជាគោលដៅអាទិភាពសម្រាប់លោក Francesco Farioli បន្ទាប់ពីវើបានយ៉ាងល្អជាមួយគ្នានៅ Nice។
វានៅមានបញ្ហាមួយចំនួនទាក់ទងនឹងការគម្លាតរវាងការទាមទាររបស់កីឡាករ និងសំណើររបស់ក្លឹប Ajax ប៉ុន្តែមិនមានបញ្ហាកើតឡើងរវាងក្លឹបនោះទេ ខណៈកុងត្រារបស់គាត់ផុតនៅឆ្នាំ ២០២៥៕