បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងជម្រុញការចុះហត្ថលេខាយកកីឡាករ Michael Olise ខណៈក្លឹប Crystal Palace កំពុងធ្វើការលើការផ្តល់លើកុងត្រាថ្មី។
ក្លឹប Chelsea បានទទួលការអនុញ្ញាតឱ្យធ្វើការពិភាក្សាជាមួយនឹងក្លឹប Olise ដោយពួកគេចាប់ទុកថាគាត់ជាគោលដៅចំបង់របស់ក្លឹបនៅរដូវក្តៅនេះ។ ខណៈក្លឹប Crystal វិញបានផ្តល់នៅសំណើរបន្តកុងត្រាថ្មីសម្រាប់គាត់ដូចគ្នា ដោយមានទាំងការតម្លើងប្រាក់ពលកម្ម និងតម្លៃផ្តាច់កុងត្រាចាប់ពីឆ្នាំ២០២៥ទៅ។
ក្លឹប Bayern និងក្លឹប Newcastle ក៏ទទួលបានការអនុញ្ញាតអោយពិភាក្សាជាមួយនឹងកីឡាករ Olise ដូចគ្នា ខណៈពេលដែលក្លឹប Chelsea កំពុងជម្រុញអោយមានការព្រមព្រៀងទៅលើកិច្ចសន្យា។ ក្លឹប Chelsea មានទំនុកចិត្ត ហើយនឹងបន្តទទូចលើកិច្ចព្រមព្រៀងនេះ ដោយមិនមានបំណងបោះបង់ឡើយ ហើយពេលនេះ គឺអាស្រ័យទៅលើកីឡាករ៕