Son ឆ្លើយតបនឹងការសុំទោសរបស់ Rodrigo Bentancur

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Son បានធ្វើការឆ្លើយតបទៅកាន់ការសុំទោសរបស់កីឡាករ Rodrigo Bentancur ថា៖

“ខ្ញុំបាននិយាយជាមួយ Rodrigo Bentancur។ គាត់​បាន​ធ្វើ​ខុស គាត់​ដឹង​រឿង​នេះ​ហើយ​បាន​សុំទោស។ គាត់មិនមានបំណងចង់និយាយអ្វីដែលប្រមាថដោយចេតនានោះទេ។ យើង​ជា​បងប្អូន​នឹង​គ្នា ហើយ​មិន​មាន​អ្វី​ប្រែប្រួល​ទាល់​តែ​សោះ។ យើង​បាន​ឆ្លង​ផុត​រឿង​នេះ​ហើយ យើង​រួបរួម​គ្នា ហើយ​យើង​នឹង​ត្រលប់​មក​ជា​មួយ​គ្នា​វិញ​នៅ​ Pre-Season ដើម្បីប្រយុទ្ធសម្រាប់ក្លឹបយើង”៕

Previous articlePSG កំពុងតាមដានខ្សែការពារកណ្តាលរបស់ Feyenoord និង Leverkusen
Next articleJim Ratcliffe៖ យើងមានគណនេយ្យករច្រើនជាងយើងមានអ្នកកីឡាករនៅ Man Utd