Chelsea បើកការចរចាផ្ទេរយកខ្សែការពាររបស់ក្លឹប Boca Juniors

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងធ្វើការពិភាក្សាជាមួយនឹងក្លឹប Boca Juniors ទៅលើការផ្ទេរខ្សែការពារកើតឆ្នាំ ២០០៥ កីឡាករ Aaron Anselmino។

May be an image of 2 people, people playing soccer, people playing football and text

ការចរចានឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទំនាក់ទំនងដំបូងបានធ្វើឡើងលើកីឡាករ និងភាគីក្លឹបសម្រាប់ខ្សែការពារអាហ្សង់ទីនដែលមានទេពកោសល្យ។ ក្លឹប Chelsea ចាត់ទុកកីឡាករ Anselminino ជាយុវជនដ៏មានទេពកោសល្យម្នាក់សម្រាប់ពេលអនាគត ខណៈខាងក្លឹប Boca Juniors បានធ្វើការជូនដំណឹងអំពីការតម្លៃផ្តាច់កុងត្រារបស់កីឡាករប្រមាណ ២៥លានដុល្លារ៕

Previous articleលោក Niko Kovać បដិសេធសំណើរប្រាក់ខែដ៏ខ្ពស់ពីក្លឹបនៅឌូបៃ
Next articleអត្តពលិកជាតិ-អន្តរជាតិបានចុះឈ្មោះ ១៣៧៦នាក់ សម្រាប់ទិវារត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤