បរទេស៖ ក្លឹប Manchester United កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើកីឡាករ Jarrad Branthwaite របស់ក្លឹប Everton នៅរដូវក្តៅនេះ ប៉ុន្តែពួកគេត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីកិច្ចព្រមព្រៀងនេះ។
ក្លឹបបិសាចក្រហមបានរាយការណ៍ថាបានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ និងបានដាក់សំណើរតម្លៃ ៣៥លានផោនកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានបដិសេធភ្លាមៗដោយក្លឹប Everton។ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាតម្លៃរបស់កីឡាករវ័យ ២១ឆ្នាំនេះ ប្រមាណ ៧០លានផោន។ ទោះបីជាយ៉ាងណាតម្លៃនេះត្រូវបានច្រានចោលដោយក្លឹប United ខណៈពួកគេជឿជាក់ថាការទាមទារតម្លៃនេះគឺមិនសមហេតុផល។ តាមប្រភពដដែលបានអោយដឹងថាក្លឹបបិសាចក្រហមបានពន្យល់ទៅកាន់ក្លឹប Everton ថា ពួកគេមិនអាចចំណាយ ៧០លានផោននៅក្នុងរដូវក្តៅនេះ ដើម្បីផ្ទេរតែកីឡាករម្នាក់នោះទេ៕