កីឡាករ Vitinha បានផ្ទេរទៅកាន់ក្លឹបថ្មី ជាមួយនឹងតម្លៃ ២០លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Vitinha នឹងទៅចូលរួមជាមួយនឹងក្លឹប Genoa ជាអចិន្ត្រៃយ៍ពីក្លឹប OM ក្នុងតម្លៃ ១៦លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ធ្វើអោយតម្លៃសរុបឡើងដល់ ២០លានអឺរ៉ូ។

ក្នុងលក្ខខណ្ឌនៃការផ្ទេរកីឡាករ Vitinha ខាងក្លឹប OM ក៏បានដាក់បញ្ជូននៅជម្រើសទិញត្រលប់មកវិញក្នុងតម្លៃ ៤០លានអឺរ៉ូនៅពេលអនាគតផងដែរ៕

Previous articleChelsea និង Bayern ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Barca
Next articleAmario សម្រេចចិត្តចាកចេញ!! ទោះបី Arsenal បានផ្តល់នៅសំណើរកុងត្រាថ្មីក៏ដោយ