បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ian Maatsen និងផ្ទេរទៅកាន់ក្លឹប Aston Villa ក្នុងតម្លៃ ៣៧លានផោន ខណៈកីឡាករ Omari Kellyman នឹងផ្ទេរមកកាន់ក្លឹប Chelsea ក្នុងតម្លៃ ១៩លានផោន ដែលការផ្ទេរ ២នេះ គឺដាច់ដោយឡែកពីគ្នា។
ខាងក្លឹប Chelsea មានផែនការក្នុងការចុះហត្ថលេខាយកកីឡាករម្នាក់ទៀតពីក្លឹប Villa ដែលជាយុវជនមានទេពកោសល្យម្នាក់៕