Nacho បានធ្វើតេស្តសុខភាពរួចរាល់ជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nacho បានបញ្ចប់ការធ្វើតេស្តសុខភាពជាមួយនឹងក្លឹប Al Qadsiah។ ក្រោយចំណាយពេលអស់ ២៣ឆ្នាំនៅក្លឹប Real Madrid កីឡាករ Nacho បានសម្រេចចិត្តចាកចេញ។

ក្លឹប Al Qadsiah នៅ Saudi Pro League កំពុងរង់ចាំភ្លើងខៀវពីកីឡាករ Nacho ទៅលើកុងត្រារយៈពេល ២ឆ្នាំ។ គាត់នឹងចាកចេញពីក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន៕

Previous articleNottingham Forest កំពុងចាំស្តាប់ចម្លើយរបស់កីឡាករ Aston Villa ម្នាក់
Next articleកីឡាករ Abel Ruiz អាចនឹងមកចូលរួមជាមួយក្លឹបនៅអេស្ប៉ាញនៅសប្តាហ៍ក្រោយ