Lyon និង Everton ចេញមកប្រជែងគ្នាយកកីឡាកររបស់ Newcastle

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Olympique Lyon ​បានចូល​រួម​ក្នុង​ការ​ប្រជែង​យកកីឡាករ Yankuba Minteh ពីក្លឹប Newcastle ខណៈដែលកីឡាកររូបនេះបានលេងខ្ចីជើងនៅក្លឹប Feyenoord។

May be an image of 2 people, people playing football, people playing soccer, cleats and text

Lyon បានទាក់ទង់ទៅកាន់ភ្នាក់ងាររបស់កីឡាករ Minteh កាលពីប៉ុន្មានម៉ោងមុនេះ ដោយបានចាប់ទុកគាត់ជាផ្នែកមួយដ៏សំខាន់នៅក្នុងបញ្ជីរបស់ខ្លួន។ ក្លឹប Everton ក៏ជាក្លឹបមួយដែលប្រជែងចង់បានគាត់នារយៈពេលចុងក្រោយនេះផងដែរ ក្រោយក្លឹបនឹងក្លឹបបានធ្វើការជួបពិភាក្សាគ្នា៕

Previous articleEmerson Royal រំលឹកពីការចាប់អារម្មណ៍របស់ AC Milan លើកខ្លួន
Next articleAdrián San Miguel ត្រៀមទៅចូលរួមជាមួយក្លឹបថ្មីនៅអេស្ប៉ាញ