Chelsea បញ្ជាក់ជំហររបស់ខ្លួនចំពោះការផ្ទេរកីឡាករ Nico Williams

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea មិនមានផែនការក្នុងការបង់ប្រាក់ផ្តាច់កុងត្រាកីឡាករ Nico Williams នោះទេ។

ក្លឹប Chelsea ពេញចិត្តកីឡាករ Nico ខណៈដែលពួកគេបានដាក់បញ្ជូលឈ្មោះគាត់ទៅក្នុងបញ្ជីកីឡាករដែលក្លឹបចង់បាននៅរដូវក្តៅមុន មុនពេលដែលក្លឹបចុះហត្ថលេខាយកកីឡាករ Cole Palmer។ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ក្លឹបជឿថាកញ្ចប់សរុបនៃកិច្ចព្រមព្រៀងបច្ចុប្បន្នគឺថ្លៃពេកសម្រាប់ប្រាក់ខែ និងថ្លៃផ្ទេរ។

តម្លៃផ្តាច់កុងត្រា ៥៨លានអឺរ៉ូបូកនឹងពន្ធ… ជាមួយនឹងការបង់ប្រាក់មុន បូកនឹងប្រាក់ឈ្នួលដ៏ច្រើន វាបានបង្កជាបញ្ហាដូចទៅនឹងការចង់ផ្ទេរយកកីឡាករ Olise ផងដែរ។ ក្លឹប Chelsea បន្តតាមដាន និងវាយតម្លៃខ្ពស់ចំពោះ Nico ប៉ុន្តែផែនការបច្ចុប្បន្នមិនមានបំណង់ចង់បង់នៅតម្លៃផ្តាច់កុងត្រារបស់ Nico Williams នោះទេ៕

Previous articleNeymar កោតសរសើរកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះខ្លាំងណាស់
Next articleArteta សម្រេចចិត្តផ្តល់កុងត្រាថ្មីអោយកីឡាករម្នាក់នេះ