កីឡាករ Marc Guiu នឹងទៅចូលរួមជាមួយក្លឹបយក្សនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានឈានដល់ការនិយាយព្រមព្រៀងគ្នាដោយផ្ទាល់មាត់ ដើម្បីចុះហត្ថលេខាយកកីឡាករ Marc Guiu ពីក្លឹប Barcelona។

ក្លឹប Chelsea បានជូនដំណឹងទៅកាន់ក្លឹប Barcelona អំពីការសម្រចចិត្តក្នុងការចំណាយប្រាក់បង់ផ្តាច់កុងត្រាកីឡាករ Guiu នៅសប្តាហ៍នេះ ក្នុងតម្លៃ ៦លានអឺរ៉ូ។ ក្លឹប Barcelona បានព្យាយាមក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកីឡាកររូបនេះ ដើម្បីធ្វើការផ្លាស់ប្តូរនៅលក្ខខណ្ឌផ្តាច់កុងត្រា ប៉ុន្តែកីឡាករ Marc Guiu សម្រេចចិត្តចាកចេញ ដោយមិនបន្តកុងត្រាថ្មីជាមួយក្លឹបនៅអេស្ប៉ាញនោះទេ។ ការផ្ទេរមួយនេះ អាចនឹងសម្រេចរួចរាល់នៅក្នុងសប្តាហ៍នេះ។

កីឡាករ Guiu នឹងក្លាយជាផ្នែកមួយរបស់ក្រុមលោក Enzo Maresca សម្រាប់ការប្រកួតមុនបើករដូវកាល។ ក្លឹប Chelsea បានមើលឃើញកីឡាករ Guiu ជាយុវជនដែលមានទេពកោសល្យម្នាក់ ហើយការផ្ទេរនេះក៏ជាឪកាសមួយដ៏ល្អ ជាមួយនឹងតម្លៃផ្តាច់កុងត្រាដ៏ទាប៕

Previous articleAndrea Belotti សម្រេចចិត្តចាកចេញពី Roma ទៅកាន់ទ្រនំថ្មី
Next articleលោក Ralf Rangnick បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសអូទ្រីស