បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានឱ្យដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចូលរួមពិភាក្សាជំហ៊ានដំបូងជាមួយខ្សែបម្រើសញ្ជាតិបារាំងកីឡាករ Adrien Rabiot ជុំវិញការផ្ទេរមកកាន់ទឹកដី Old Trafford នារដូវក្តៅនេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ខ្សែបម្រើរូបនេះបានសម្រេចចិត្តមិនចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប Juventus នោះទេ ហើយគាត់ក៏មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរមកកាន់ Premier League ជាមួយនឹងក្លឹប Arsenal និង Aston Villa៕



