ក្លឹប Bologna នឹងបញ្ជាក់តម្លៃខ្លួនរបស់កីឡាករ Riccardo Calafiori

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bologna នឹងធ្វើការបញ្ជាក់អំពីតម្លៃផ្ទេររបស់កីឡាករ Riccardo Calafiori ខណៈពួកគេបានជំពាក់ក្លឹប FC Basel ប្រហែល ៤០%នៃតម្លៃលក់នាពេលអនាគតលើតម្លៃ ៦លានអឺរ៉ូសម្រាប់ខ្សែការពារអ៊ីតាលីនេះ។

នាយកក្លឹប Bologna លោក Di Vaio បាននិយាយថា៖ “ពួកយើងនឹងរង់ចាំមើលបន្ទាប់ពីព្រឹត្តិការណ៍ Euros ប៉ុន្តែយើងចង់រក្សាទុកនៅកីឡាករទាំងអស់របស់ពួកយើង រួមទាំង Calafiori”៕

Previous articleGenoa ចង់រក្សាទុកកីឡាករ Djed Spence ប៉ុន្តែនៅមានបញ្ហាមួយ
Next articleMoise Kean ខិតជិតក្នុងការផ្ទេរទៅចូលរួមនឹងក្លឹបគូរប្រជែងរបស់ Juventus