បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Iliman Ndiaye កំពុងស្ថិតនៅក្លឹប Everton ដើម្បីធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករថ្មីរបស់ក្លឹបមួយនេះ។
ក្លឹប OM នឹងទទួលបានប្រាក់ ១៨.៥លានអឺរ៉ូ នឹងតម្លៃបន្ថែម ១.៥លានអឺរ៉ូ ដោយកីឡាករ Iliman Ndiaye នឹងចុះហត្ថលេខាលើកុងត្រារយៈពេល ៥ឆ្នាំ ដោយមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩៕



