បរទេស៖ ខ្សែការពារ Ben Godfrey របស់ក្លឹប Everton បានក្លាយជាគោលដៅរបស់ក្លឹប Lyon និងក្លឹប Atalanta ក្នុងការចុះហត្ថលេខាយក។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Lyon បានដាក់សំណើរតម្លៃ ១០លានផោនសម្រាប់កីឡាករវ័យ ២៥ឆ្នាំរូបនេះ ខណៈក្លឹប ក៏បានចូលប្រជែងជាមួយនឹងការដេញថ្លៃនេះដែរ។
កីឡាករ Godfrey ដែលកំពុងខិតជិតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លឹប Everton ត្រូវបានគេរាយការណ៍ថាបើកចំហចំពោះការផ្ទេរ។ ក្លឹប Everton បានកំណត់តម្លៃផ្ទេរកីឡាកររូបនេះប្រមាណ ១៥លានផោន៕



