Man Utd បានទាក់ទងទៅកាន់ភ្នាក់ងាររបស់កីឡាករ Bayern ម្នាក់នេះហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានទំនាក់ទំនង់ទៅកាន់អ្នកតំណាងកីឡាករ Matthijs de Ligt នៅសប្តាហ៍នេះ។ កីឡាករ De Ligt គឺជាជម្រើសមួយយកមកពង្រឹងនៅតំបន់ការពារកណ្តាល ហើយក្នុងនោះក៏មានកីឡាករ Jarred Branthwaite ផងដែរ។

May be an image of 1 person, playing soccer and playing football

កីឡាករ Matthijs de Ligt បើកចំហរក្នុងការចូលរួមជាមួយ United ទោះបីជាបានលេងនៅ Champions League នៅរដូវកាលក្រោយក៏ដោយ។ ក្លឹប Bayern អាចនឹងលក់កីឡាករ de Ligt នៅរដូវក្តៅនេះ ខណៈពួកគេកំពុងធ្វើការលើការផ្ទេរយកកីឡាករ Jonathan Tah បន្ទាប់ពីផ្ទេរបានកីឡាករ Ito ខណៈលោក Ten Hag បានស្គាល់យ៉ាងច្បាស់អំពីកីឡាករ de Ligt ព្រោះធ្លាប់ដឹកនាំគាត់កាលនៅ Ajax។ មិនទាន់មានការចរចារវាងក្លឹបនោះទេ ការសម្រេចចិត្តលើក្លឹប Man Utd រង់ចាំដឹងអំពីតម្លៃខ្សែការពារហូឡង់រូបនេះសិន៕

Previous articleកីឡាករ Joao Palhinha បញ្ជាក់ជាក់ជំហរបស់ខ្លួនក្នុងការផ្ទេរទៅ Bayern
Next articleអ្នកចាំទី Donnarumma ពោលពាក្យទាំងនេះ ក្រោយក្រុមអ៊ីតាលីធ្លាក់ចេញពី Euro ២០២៤