Brighton ចំណាយលុយ ៣៣លានផោន ផ្ទេរយកកីឡាករ Newcastle ម្នាក់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton បានព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Yankuba Minteh ពីក្លឹប Newcastle ក្នុងតម្លៃ ៣៣លានផោន។

No photo description available.

ក្លឹបបានព្រមព្រៀងគ្នាទៅលើការផ្ទេរកីឡាកររូបនេះ ខណៈក្លឹប Newcastle ត្រូវការលក់កីឡាកររូបនេះដើម្បីកុំអោយជាប់នឹងច្បាប់ Financial Fair Play។ សំណើកិច្ចសន្យាបានផ្ញើទៅ Minteh និងភ្នាក់ងាររបស់គាត់ ដើម្បីទទួលបានការព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន។ ក្លឹប Brighton មានសុទិដ្ឋិនិយមក្នុងការផ្ទេរមួយនឹងអាចចប់នៅសប្តាហ៍នេះ បន្ទាប់ពីកីឡាករ Minteh បានបដិសេធសំណើររបស់ក្លឹប Olympique Lyon ដើម្បីបន្តនៅ PL ៕

Previous articleអ្នកចាំទី Donnarumma ពោលពាក្យទាំងនេះ ក្រោយក្រុមអ៊ីតាលីធ្លាក់ចេញពី Euro ២០២៤
Next articleVarane កំពុងពិភាក្សាជាមួយនឹងក្លឹបនៅអ៊ីតាលី