កីឡាករ Taylor ត្រៀមទៅចូលរួមជាមួយក្លឹបទើបប្រម៉ូតឡើងមក Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Southampton ដែលទើបនឹងឡើងមកលេងនៅ Premier League សម្រាប់រដូវកាល ២០២៤-២៥ គ្រោងនឹងចុះហត្ថលេខាយកខ្សែការពារឆ្វេង Charlie Taylor ពីក្លឹប Burnley។

កីឡាករ Taylor ត្រូវ​បាន​ក្លឹប​ផ្តល់​ជូន​នូវ​កិច្ច​សន្យា​ថ្មី​មួយ​ ប៉ុន្តែ​គាត់​បាន​ច្រាន​ចោលនៅសំណើរមួយនេះ ហើយឥឡូវ​នេះគាត់ខិតជិតក្នុងការចុះហត្ថលេខាជាមួយនឹងក្លឹប Southampton ទៀតផង៕

Previous articleJuventus យកកីឡាករ Joseph Nonge Boende ទៅប្តូរនឹងកីឡាករម្នាក់របស់ក្លឹប Nice
Next articleChelsea កំពុងចរចាទិញកីឡាករម្នាក់ពីក្លឹបនៅលីគអាមេរិក