Bayern បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយតារាឆ្នើមរបស់ PSG

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Bayern Munich បានរាយការណ៍អំពីការព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងភ្នាក់ងាររបស់កីឡាករ Simons ហើយសង្ឃឹមថានឹងអាចនាំយកកីឡាករសញ្ជាតិហូឡង់រូបនេះមកកាន់ក្លឹបរបស់ខ្លួននៅរដូវក្តៅ។ ក្លឹបយក្សនៅ Bundesliga មួយនេះនឹងមិនចរចាលើលក្ខខណ្ឌជាមួយនឹងក្លឹប PSG នោះទេ ខណៈកីឡាករនៅមានកុងត្រាជាមួយក្លឹប PSG ដល់ឆ្នាំ២០២៧។

Xavi Simons

កីឡាករ Simons មានភាពរីករាយក្នុងការលេងនៅទឹកដីអាឡឺម៉ង់សម្រាប់រដូវកាល ២០២៣-២៤ ខណៈពេលដែលគាត់កំពុងលេងខ្ចីជើងនៅក្លឹប RB Leipzig ពីក្លឹប PSG។ គាត់បានស៊ុតបញ្ចូលទី ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ១៣ដង សម្រាប់ការបង្ហាញខ្លួននៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដែលធ្វើអោយគាត់ទទួលបានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅតំបន់អឺរ៉ុប។

តាមប្រភពដដែលបានអោយដឹងថាកីឡាករវ័យ ២១ឆ្នាំរូបនេះបានជូនដំណឹងទៅកាន់ក្លឹប PSG ហើយថាគាត់មិនចង់វិញត្រលប់ទៅកាន់បារាំងវិញទេ។ ម៉្យាងវិញទៀតក្លឹប RB Leipzig នៅតែសង្ឃឹមថាកីឡាកររូបនេះនឹងបន្តជាមួយពួកគេក្នុងរដូវកាល ២០២៤-២៥ ខាងមុខនេះ។

ONLY GERMANY Xavi Simons Netherlands Euro 2024

នៅពេលនេះតារាឆ្នើមរបស់ក្លឹប PSG នៅតែផ្តោតទៅលើការប្រកួត Euro ហើយនឹងអាចឃើញការបង្ហាញខ្លួនរបស់គាត់ក្រោមការដឹកនាំរបស់លោក Ronald Koeman នៅថ្ងៃអង្គារ៍ សម្រាប់ការប្រកួតវគ្គ ១៦ក្រុម៕

Previous articleអនាគតរបស់អ្នកចាំទី David Raya នៅ Arsenal កាន់តែច្បាស់លាស់ហើយ
Next articleBarca ស្នើរសុំពេលវេលាបន្ថែមពីក្លឹប Arsenal ក្នុងការឆ្លើយតប ទៅនឹងសំណើរផ្ទេរកីឡាករ Koundé