បរទេស៖ អតីតតារាឆ្នើមក្លឹប Liverpool កំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរចេញពីក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈដែលគាត់នឹងត្រលប់ទៅប្រេស៊ីលវិញ និងចុះហត្ថលេខាជាមួយក្រុម Vasco da Gama ។ មុននេះត្រូវបានគេរាយការណ៍ថាកីឡាករកំពុងព្យាយាមបញ្ចប់កិច្ចសន្យាដែលមានស្រាប់របស់គាត់ជាមួយក្លឹប Aston Villa ដើម្បីចុះហត្ថលេខាលើក្លឹបថ្មីរបស់គាត់ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Aston Villa បានធ្វើការបដិសេធក្នុងការលក់កីឡាកររូបនេះជាអចិន្ត្រៃយ៍នៅក្នុងរដូវក្តៅនេះ ហើយក៏មិនផ្តាច់កុងត្រាដែលមានស្រាប់ដល់ឆ្នាំ២០២៦ផងដែរ។ ផ្ទុយទៅវិញ ក្លឹបនៅអង់គ្លេសនឹងអនុញ្ញាតឱ្យខ្សែបម្រើរូបនេះចាកចេញក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល។
ក្លឹប Vasco da Gama បានរៀបចំដើម្បីស្វាគមន៍កីឡាករវ័យ ៣២ឆ្នាំរូបនេះ ខណៈពួកគេក៏បានចុះហត្ថលេខានាំយកកីឡាករ ២រូបផ្សេងទៀតរួចហើយតាមការទាមទាររបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីល។ ពួកគេបាននាំយកមកនៅកីឡាករ Souza និង Alex Teixeira មកពីក្លឹប Sao Paulo។
ក្រុមរបស់លោក Unai Emery ត្រូវបានរំពឹងថានឹងនាំយកនៅកីឡាករថ្មីចូលបន្ថែម ដើម្បីពង្រឹងក្រុមរបស់ខ្លយនសម្រាប់រដូវកាល ២០២៤-២៥ ដែលពួកគេនឹងមានឪកាសលេងនៅពានរង្វាន់ Champions League៕