Man City ត្រៀមចុះហត្ថលេខាយកកីឡាករឆ្នើមសញ្ជាតិប្រេស៊ីល

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករវ័យ ២០ឆ្នាំបានក្លាយជាកីឡាករដំបូងគេដែលក្លឹបម្ចាស់ជើងឯក Premier League ចុះហត្ថលេខាយកមុនគេ។ ក្លឹបបានធ្វើការទំនាក់ទំនងទៅកាន់កីឡាកររួចរាល់ហើយ ថាគាត់នឹងក្លាយជាផ្នែកមួយនៃក្រុមក្រោមការដឹកនាំរបស់លោក Pep Guardiola។ ខ្សែបម្រើស្លាបរូបនេះបានចុះហត្ថលេខទៅលើកុងត្រារយៈពេល ៥ឆ្នាំជាមួយនឹងក្លឹប Manchester City។

Savinho

កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលបានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹប Atletico Mineiro មុនពេលចូលរួមជាមួយក្រុម City Football Group ក្នុងឆ្នាំ២០២២ នៅពេលដែលគាត់បានចុះហត្ថលេខាជាមួយក្លឹប Troyes ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះមិនដែលលេងឱ្យក្រុមបារាំងមួយនេះទេ ដោយជំនួសមកវិញជាការខ្ចីជើងទៅលេងនៅក្លឹប PSV Eindhoven និងក្លឹប Girona។

កីឡាកររូបនេះ គឺជាផ្នែកមួយដ៏សំខាន់ដែលបានចូលរួមជួយក្រុម Girona អាចធានាបានចំណាត់ថ្នាក់លេខ៣ នៅ La Liga កាលពីរដូវកាលមុន និងបានកក់កៅអីមួយសម្រាប់ក្របខ័ណ្ឌ Champions League នារដូវកាល ២០២៤-២៥។ កីឡាករ Savio បានបង្ហាញខ្លយន ៤១ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុម ១០ដងទៀត។

Savio Brazil 2023-24

កីឡាករ​រូប​នេះ​បច្ចុប្បន្ន​កំពុង​ផ្តោត​លើ​ការ​ប្រកួត Copa America សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ Savio បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិ ក្នុងការប្រកួតចុងក្រោយវគ្គក្នុងក្រុមជាមួយនឹងប្រទេសប៉ារ៉ាហ្គាយ ហើយគាត់អាចនឹងត្រូវបង្ហាញខ្លួនជាថ្មីម្តងទៀតសម្រាប់ការប្រកួតជាមួយនឹងប្រទេសកូឡុំប៊ី៕

Previous articleArsenal ចាប់អារម្មណ៍ទៅលើខ្សែការពារកណ្តាលក្រុមជម្រើសជាតិអ៊ីតាលី
Next articleKevin De Bruyne គ្រោងនឹងជួបពិភាក្សាជាមួយអ្នកតំណាងមកពីលីគកំពូលមួយ