Summerville ក្លាយជាគោលដៅសំខាន់របស់ក្លឹបធំៗនៅតំបន់អឺរ៉ុប

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ De Telegraaf បានអោយដឹងថាកីឡាករឆ្នើមរបស់ក្លឹប Leeds United គឺ Crysencio Summerville ដែលបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលនៅក្របខណ្ឌ Championship សម្រាប់រដូវកាល ២០២៣-២៤ បានទាក់ទាញចំណាប់អារម្មណ៍របស់ Paris Saint-Germain។

កីឡាករ Summerville ដែលជាយុវជនចេញពីសាលាបាល់ទាត់របស់ក្លឹប Feyenoord បានចូលរួមជាមួយក្លឹប Leeds ក្នុងឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមកក៏បានបង្ហាញនៅសមត្ថភាពដ៏ល្អសម្រាប់ក្រុម។ ទម្រង់លេងរបស់គាត់សម្រាប់រដូវកាលមុន គឺអាចស៊ុតបញ្ចូលទី ២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៩ដងនៅគ្រប់ព្រឹត្តការណ៍ទាំងអស់។ មិនត្រឹមតែក្លឹប PSG ដែលចាប់អារម្មណ៍ចង់បានគាត់នោះទេ ក៏មានក្លឹបមួយចំនួននៅ Premier League ចាប់អារម្មណ៍គាត់ដូចគ្នា។

ក្លឹប Brighton បានធ្វើការពិភាក្សាដំបូងជាមួយ Leeds ប៉ុន្តែពួកគេមិនមានបំណង់ក្នុងការបង់នៅតម្លៃតាមការទាមទាររបស់ក្លឹប Leeds នោះទេ។ ក្លឹប Fulham ក៏ចាប់អារម្មណ៍ដូចគ្នា ប៉ុន្តែមើលទៅគោលដៅបន្ទាប់របស់កីឡាករ Summerville គឺជាក្លឹបធំៗដូចជា PSG, Liverpool និង Chelsea ដែលជាក្រុមនាំមុខគេក្នុងការប្រជែងយករូបគាត់៕

Previous articleKevin De Bruyne គ្រោងនឹងជួបពិភាក្សាជាមួយអ្នកតំណាងមកពីលីគកំពូលមួយ
Next articleក្លឹប Al-Nassr បានផ្តល់នៅជម្រើសដ៏ធំមួយ សម្រាប់អ្នកចាំទី Ederson