Man Utd ព្រមព្រៀងក្នុងការផ្ទេរយកកីឡាករ Joshua Zirkzee ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United បានយល់ព្រមក្នុងការចុះហត្ថលេខាលើកីឡាករ Joshua Zirkzee ដែលនេះជាការផ្ទេរកីឡាករដំបូងគេរបស់ INEOS។

ក្លឹប Man United នឹងមិនបង់តម្លៃផ្តាច់កុងត្រានោះទេ ប៉ុន្តែក្លឹបនឹងត្រូវចំណាយលើសពី ៤០លានអឺរ៉ូ…. ប៉ុន្តែជាមួយនឹងលក្ខខណ្ឌនៃការបង់ប្រាក់ប្រសើរជាងមុន ដោយសារតម្លៃនឹងត្រូវបង់ក្នុងរយៈពេល ៣ឆ្នាំ។

កីឡាករ Zirzkee នឹងចុះហត្ថលេខាសម្រាប់រយៈពេល ៥ឆ្នាំនៅក្លឹប Manchester United ហើយគាត់បានត្រៀមរួចរាល់ក្នុងការផ្ទេរមកកាន់ Old Trafford៕

Previous articleBologna នៅតែទាមទាររឿងនេះពីក្លឹប Arsenal
Next articleAtalanta ពន្លឿនការផ្ទេរ Matt O’Riley ខណៈកីឡាករ Teun Koopmeiners ទទូចក្នុងការចាកចេញ