Arsenal ស្ទាក់ស្ទើរក្នុងការដាក់បញ្ចូលលក្ខខណ្ឌមួយរបស់ក្លឹប Bologna លើការផ្ទេរកីឡាករ Calafiori

បរទេស៖ កីឡាករ Calafiori គឺជាប្រធានបទក្តៅក្នុងការផ្ទេរនៅទីផ្សារដោះដូរលើកនេះ ខណៈក្លឹប Arsenal គឺជាក្លឹបមួយដែលកំពុងធ្វើការលើការផ្ទេរយកគាត់។ ក្រុមកាំភ្លើងធំបានក្លាយជាក្លឹបដែលនាំមុខគេក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិអ៊ីតាលី ហើយនឹងបានយល់ព្រមទៅលើសំណើរតម្លៃដែលក្លឹប Bologna បានទាមទារ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Sky Sport Italian បានអោយដឹងថាកិច្ចព្រមព្រៀងនេះកំពុងជាប់គាំង ខណៈក្លឹប Bologna កំពុងស្វែងរកនៅកែលម្អលក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀង។

Riccardo-Calafiori

យោងតាមប្រភពដដែលបានអោយដឹងថា ក្លឹប Arsenal បានយល់ព្រមនៅតម្លៃផ្ទេរ ៥០លានអឺរ៉ូដែលទាមទារ ( ៤០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូ)។ ប៉ុន្តែនេះមិនមែនជាអ្វីដែលក្លឹប Bologna នឹងទទួលយកនោះទេ ដោយសារក្លឹបមានបំណង់ចង់អោយបង្កើននៅតម្លៃថេរ ៤០លានអឺរ៉ួ និងបន្ថយនៅតម្លៃបន្ថែម ១០លានអឺរ៉ូវិញ។ ក្នុងពេលជាមួយគ្នានេះ ក្លឹប Bologna ក៏កំពុងសម្លឹងរកមើលការដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគត ដែលខាងក្លឹប Basel ធ្លាប់ធ្វើនៅពេលដែលលក់កីឡាករ Calafiori មកអោយខ្លួន។

Thiago Motta Bologna

បច្ចុប្បន្ន ក្លឹប Arsenal ត្រូវបានគេនិយាយថាមានការស្ទាក់ស្ទើរក្នុងការបន្ថែមនៅលក្ខខណ្ឌលក់នាពេលអនាគតនៅក្នុងកិច្ចព្រមព្រៀងរបស់ពួកគេជាមួយក្លឹប Bologna ប៉ុន្តែពួកគេនៅតែជាអ្នកនាំមុខគេក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអ៊ីតាលីរូបនេះដដែរ។

ក្លឹបកាំភ្លើងធំសង្ឃឹមថានឹងអាចបញ្ចប់ការផ្ទេរយកកីឡាករ Calagiori អោយបានមុនការប្រកួតបើករដូវកាលជាមួយនឹងក្លឹប Bournemouth នៅទីក្រុង Los Angeles កំឡុងពេលការធ្វើដំណើរទេសចរណ៍ទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃទី២៤ ខែកក្កដាខាងមុខ៕

Previous articleក្លឹបនៅអ៊ីតាលី ចេញមកប្រជែងនឹង Marseille ក្នុងការផ្ទេរយក Mason Greenwood
Next articleក្រុមកម្ពុជាបន្តប៉ះក្រុមគុយវ៉ែត នៅថ្ងៃនេះ ក្រោយឈ្នះអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ព្រឹតិ្តការណ៍វាយកូនបាល់ Davis Cup 2024