ក្លឹបមួយ ចង់នាំយកកីឡាករ McKennie មកកាន់ Premier League វិញ

បរទេស៖ តារាឆ្នើមរបស់ជម្រើសជាតិអាមេរិក បានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយនឹងក្លឹបយក្ស Juventus នៅ Serie A។ នៅពេលនេះមិនទាន់មានការព្រមព្រៀងណាមួយជាមួយនឹងក្លឹប Juventus ទៅលើកុងត្រាថ្មីនោះទេ ខណៈខាងក្លឹបនឹងបើកអោយមានការដាក់លក់កីឡាករ McKennie។ គាត់ក៏មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹបជាច្រើននៅជុំវិញពិភពលោក។

Weston McKennie Juventus 2023-24

ក្លឹប Aston Villa ហាក់បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងដំណាក់កាលដំបូង ទាក់ទងនឹងកញ្ចប់ផ្លាស់ប្តូរកីឡាករ Douglas Luiz ប៉ុន្តែកីឡាករ McKennie បានបដិសេធចំពោះការផ្ទេរទៅកាន់ក្លឹប Aston Villa ដែលក្លឹបមាននឹងលេង Champions League នៅរដូវកាលនេះ។ ខាងក្លឹប Borussia Dortmund ក៏ចាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ដូចគ្នា ខណៈកីឡាករវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានជម្រុញអោយមានការផ្ទេរទៅកាន់ MLS។

នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Everton ចង់ខ្ចីជើងអតីតកីឡាកររបស់ក្លឹប Leeds United ម្នាក់នេះ។ ពួកគេកំពុងសម្លឹងមើលស្ថានភាពរបស់គាត់ ខណៈមានក្លឹបនៅ Saudi Pro League ដែលអាចនឹងដាក់សំណើរជាមួយតម្លៃដល់ខ្ពស់មួយសម្រាប់គាត់។

Weston McKennie USMNT 2024

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ McKennie ត្រូវប្រញាប់ប្រញាល់ក្នុងការសម្រេចចិត្តអំពីអនាគតរបស់ខ្លួន ខណៈគាត់ទើបតែបញ្ចប់ភារកិច្ចអោយក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ Copa America។ ហើយគាត់មិនទាន់បានទទួលនៅសំណើរណាមួយដែលពេញចិត្តនៅឡើយ។ ក្លឹប Juventus នៅតែចង់លក់រូបគាត់ចេញ ដើម្បីអាចទទួលបាននៅកន្លែងទំនេរសម្រាប់នាំយកកីឡាករថ្មីមក ហើយក៏ដើម្បីប្រមូលថវិការផងដែរ៕

Previous articleArne Slot ផ្តល់ភ្លើងខៀវអោយ Liverpool ផ្ទេរយកខ្សែការពារ Crystal Palace
Next articleMan City ឆ្លើយតបទៅនឹងសំណើរដំបូងរបស់ក្លឹប Al-Nassr សម្រាប់អ្នកចាំទី Ederson